រតនសូត្រ ទី១
[២១] ពួកភូត [ចូរមើលតាមនយលក្ខណៈ ត្រង់សម្មាទិដ្ឋិសូត្រ មជ្ឈិមនិកាយ មូលបណ្ណាសក បឋមភាគ ២០។] ណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំក្នុងទីនេះ សូមពួកសត្វទាំងអស់នោះ មានចិត្តល្អ មួយទៀត ចូរស្តាប់នូវភាសិតដោយគោរព។ ព្រោះហេតុនោះ អ្នកទាំងឡាយ ជាភូតទាំងអស់ ចូរស្តាប់ ចូរធ្វើនូវមេត្តាចិត្ត ក្នុងពពួកសត្វ ជាមនុស្សជាតិ ពួកមនុស្សណា នាំនូវពលិកម្ម ក្នុងវេលាថ្ងៃ ឬវេលាយប់ ព្រោះហេតុនោះ សូមអ្នកទាំងឡាយ កុំប្រហែស ចូររក្សានូវមនុស្សទាំងនោះ។ ទ្រព្យជាទីគាប់ចិត្តណាមួយ ក្នុងលោកនេះ ឬក្នុងលោកដទៃ រតនវត្ថុដ៏ឧត្តមណា ក្នុងស្ថានសួគ៌ក្តី (ទ្រព្យ និងរតនវត្ថុទាំងនោះ) សើ្មដោយព្រះតថាគត មិនមានឡើយ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ព្រះសក្យមុនី មានព្រះហ្ឫទ័យដម្កល់មាំ បានត្រាស់ដឹងហើយ នូវព្រះធម៌ណា ជាគ្រឿងក្ស័យកិលេស ប្រាសចាករាគៈ ជាធម៌មិនស្លាប់ ជាធម៌ឧត្តម របស់អ្វីមួយស្មើដោយព្រះធម៌នោះ មិនមានឡើយ រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ព្រះពុទ្ធដ៏ប្រសើរ ទ្រង់សរសើរនូវសមាធិណា ថាជាសមាធិស្អាត បណ្ឌិតទាំងឡាយ ពោលនូវសមាធិណា ថាជាធម៌ឲ្យនូវផលដោយលំដាប់ សមាធិដទៃ ស្មើដោយសមាធិនោះ មិនមានឡើយ រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
បុគ្គលទាំងឡាយណា ៨ ពួក ដែលសប្បុរសទាំងឡាយសរសើរហើយ បើរាប់ជាគូ បាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័ករបស់ព្រះសុគត លោកគួរដល់ទក្ខិណាទាន ទានទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលទាំងនោះ ជាទានមានផលច្រើន រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
អរិយបុគ្គលទាំងឡាយណា ក្នុងសាសនានៃព្រះគោតម ប្រកបត្រូវល្អហើយ មានចិត្តខ្ជាប់ខ្ជួន មិនមានសេចក្តីប្រាថ្នា អរិយបុគ្គលទាំងឡាយនោះ ដល់ហើយនូវព្រះអរហត្តផល ហើយចូលទៅកាន់ព្រះនិព្វាន បាននូវការរលត់កិលេសដោយទទេ គឺឥតមានទិញដូរឡើយ ហើយសោយ (នូវផល) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
សសរខឿន ដែលគេបោះភ្ជាប់នឹងផែនដី ជារបស់មិនកម្រើកដោយខ្យល់ព្យុះ ដែលបក់មកអំពីទិសទាំង ៤ យ៉ាងណាមិញ បុគ្គលណា ពិចារណាឃើញជាក់នូវអរិយសច្ចៈទាំងឡាយ តថាគតហៅអ្នកនោះ ថាជាសប្បុរស (មិនញាប់ញ័រ) ក៏យ៉ាងនោះដែរ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
អរិយបុគ្គលទាំងឡាយណា ធ្វើឲ្យជាក់ច្បាស់នូវអរិយសច្ច ដែលព្រះតថាគតមានប្រាជ្ញាដ៏ជ្រៅ សំដែងល្អហើយ អរិយបុគ្គលទាំងនោះ ទុកជាប្រមាទដ៏លើសលន់ក៏ដោយ អរិយបុគ្គលទាំងនោះ នឹងមិនកាន់យកនូវភព ជាគំរប់ ៨ (គឺមិនកើតទៀតហួសពី ៧ ជាតិឡើយ) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ធម៌ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ឬការប្រព្រឹត្តិតាមណាមួយ ដែលសោតាបន្នបុគ្គលនោះ បានលះបង់ហើយ ជាមួយនឹងទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ មួយវិញទៀតសោតាបន្នបុគ្គល បានរួចស្រឡះចាកអបាយទាំង ៤ ហើយ មិនគួរធ្វើនូវអភិឋាន ៦ គឺអនន្តរិយកម្ម ៥ និងការងាកចិត្តទៅកាន់សាសនាដទៃឡើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ទុកជាសោតាបន្នបុគ្គលនោះ ធ្វើនូវបាបកម្ម ដោយកាយវាចា ឬក៏ដោយចិត្ត (ព្រោះសេចក្តីភ្លាំងភ្លាត់) សោតាបន្នបុគ្គលនោះ មិនគួរបិទបាំងនូវបាបកម្មនោះឡើយ ព្រោះភាពនៃបុគ្គលដែលឃើញនូវព្រះនិព្វានហើយ ជាបុគ្គលមិនគួរបិទបាំងនូវបាបកម្ម ដែលព្រះពុទ្ធទាំងឡាយសំដែងហើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
គុម្ពឈើក្នុងព្រៃ មានត្រួយលូតលាស់ ក្នុងខាងដើមគិម្ហរដូវ គឺខែក្តៅ យ៉ាងណាមិញ ព្រះពុទ្ធបានសំដែងហើយ នូវធម៌ដ៏ប្រសើរ ជាធម៌អាចញុំាងសត្វទាំងឡាយ ឲ្យដល់នូវព្រះនិព្វាន ដើម្បីប្រយោជន៍ដ៏ឧត្តម ក៏យ៉ាងនោះឯង រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរ ទ្រង់ជ្រាប់នូវធម៌ដ៏ប្រសើរ ទ្រង់ប្រទាននូវធម៌ដ៏ប្រសើរ ទ្រង់នាំមកនូវធម៌ដ៏ប្រសើរ ព្រះអង្គប្រសើរ មិនមានអ្នកណាជាង ទ្រង់សំដែងនូវធម៌ដ៏ប្រសើរ រតនៈគឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
កម្មចាស់អស់ហើយ កម្មថ្មី រមែងមិនកើតប្រាកដ អរិយបុគ្គលទាំងឡាយណា មានចិត្តនឿយណាយក្នុងភពតទៅ អរិយបុគ្គលទាំងនោះ មានពូជអស់ហើយ មានឆន្ទៈ គឺសេចក្តីប៉ុនប៉ងក្នុងចិត្ត មិនដុះឡើងឡើយ ជាអ្នកមានប្រាជ្ញា តែងរលត់ទៅ ដូចជាប្រទីប (ដែលរលត់) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ យើងទាំងឡាយសូមនមស្ការនូវព្រះពុទ្ធ ទ្រង់បានត្រាស់មកហើយដូចគ្នា ដែលទេវតា និងមនុស្សបូជាហើយ សូមសួស្តីកើតមាន។
ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះធម៌ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សបូជាហើយ សូមសួស្តីកើតមាន។
ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះសង្ឃ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សបូជាហើយ សូមសួស្តីកើតមាន។
ចប់ រតនសូត្រ ទី១។
១. រតនសុត្តំ
[២២៤]
យានីធ ភូតានិ សមាគតានិ, ភុម្មានិ ភូមានិ (ក.) វា យានិ វ អន្តលិក្ខេ;
សព្ពេវ ភូតា សុមនា ភវន្តុ, អថោបិ សក្កច្ច សុណន្តុ ភាសិតំ។
[២២៥]
តស្មា ហិ ភូតា និសាមេថ សព្ពេ, មេត្តំ ករោថ មានុសិយា បជាយ;
ទិវា ច រត្តោ ច ហរន្តិ យេ ពលិំ, តស្មា ហិ នេ រក្ខថ អប្បមត្តា។
[២២៦]
យំ កិញ្ចិ វិត្តំ ឥធ វា ហុរំ វា, សគ្គេសុ វា យំ រតនំ បណីតំ;
ន នោ សមំ អត្ថិ តថាគតេន, ឥទម្បិ ពុទ្ធេ រតនំ បណីតំ;
ឯតេន សច្ចេន សុវត្ថិ ហោតុ។
[២២៧]
ខយំ វិរាគំ អមតំ បណីតំ, យទជ្ឈគា សក្យមុនី សមាហិតោ;
ន តេន ធម្មេន សមត្ថិ កិញ្ចិ, ឥទម្បិ ធម្មេ រតនំ បណីតំ;
ឯតេន សច្ចេន សុវត្ថិ ហោតុ។
[២២៨]
យំ ពុទ្ធសេដ្ឋោ បរិវណ្ណយី សុចិំ, សមាធិមានន្តរិកញ្ញមាហុ;
សមាធិនា តេន សមោ ន វិជ្ជតិ, ឥទម្បិ ធម្មេ រតនំ បណីតំ;
ឯតេន សច្ចេន សុវត្ថិ ហោតុ។
[២២៩]
យេ បុគ្គលា អដ្ឋ សតំ បសត្ថា, ចត្តារិ ឯតានិ យុគានិ ហោន្តិ;
តេ ទក្ខិណេយ្យា សុគតស្ស សាវកា, ឯតេសុ ទិន្នានិ មហប្ផលានិ;
ឥទម្បិ សង្ឃេ រតនំ បណីតំ, ឯតេន សច្ចេន សុវត្ថិ ហោតុ។
[២៣០]
យេ សុប្បយុត្តា មនសា ទឡ្ហេន, និក្កាមិនោ គោតមសាសនម្ហិ;
តេ បត្តិបត្តា អមតំ វិគយ្ហ, លទ្ធា មុធា និព្ពុតិំ និព្ពុតិ (ក.) ភុញ្ជមានា;
ឥទម្បិ សង្ឃេ រតនំ បណីតំ, ឯតេន សច្ចេន សុវត្ថិ ហោតុ។
[២៣១]
យថិន្ទខីលោ បថវិស្សិតោ បទវិស្សិតោ (ក. សី.), បឋវិំ សិតោ (ក. សី. ស្យា. កំ. បី.) សិយា, ចតុព្ភិ វាតេហិ អសម្បកម្បិយោ;
តថូបមំ សប្បុរិសំ វទាមិ, យោ អរិយសច្ចានិ អវេច្ច បស្សតិ;
ឥទម្បិ សង្ឃេ រតនំ បណីតំ, ឯតេន សច្ចេន សុវត្ថិ ហោតុ។
[២៣២]
យេ អរិយសច្ចានិ វិភាវយន្តិ, គម្ភីរបញ្ញេន សុទេសិតានិ;
កិញ្ចាបិ តេ ហោន្តិ ភុសំ បមត្តា, ន តេ ភវំ អដ្ឋមមាទិយន្តិ;
ឥទម្បិ សង្ឃេ រតនំ បណីតំ, ឯតេន សច្ចេន សុវត្ថិ ហោតុ។
[២៣៣]
សហាវស្ស ទស្សនសម្បទាយ សហាវសទ្ទស្សនសម្បទាយ (ក.), តយស្សុ ធម្មា ជហិតា ភវន្តិ;
សក្កាយទិដ្ឋិ វិចិកិច្ឆិតញ្ច, សីលព្ពតំ វាបិ យទត្ថិ កិញ្ចិ។
[២៣៤]
ចតូហបាយេហិ ច វិប្បមុត្តោ, ឆច្ចាភិឋានានិ ឆ ចាភិឋានានិ (សី. ស្យា.) ភព្ព កាតុំ អភព្ពោ កាតុំ (សី.);
ឥទម្បិ សង្ឃេ រតនំ បណីតំ, ឯតេន សច្ចេន សុវត្ថិ ហោតុ។
[២៣៥]
កិញ្ចាបិ សោ កម្ម កម្មំ (សី. ស្យា. កំ. បី.) ករោតិ បាបកំ, កាយេន វាចា ឧទ ចេតសា វា;
អភព្ព អភព្ពោ (ពហូសុ) សោ តស្ស បដិច្ឆទាយ បដិច្ឆាទាយ (សី.), អភព្ពតា ទិដ្ឋបទស្ស វុត្តា;
ឥទម្បិ សង្ឃេ រតនំ បណីតំ, ឯតេន សច្ចេន សុវត្ថិ ហោតុ។
[២៣៦]
វនប្បគុម្ពេ យថ យថា (សី. ស្យា.) ផុស្សិតគ្គេ, គិម្ហានមាសេ បឋមស្មិំ បឋមស្មិ (?) គិម្ហេ;
តថូបមំ ធម្មវរំ អទេសយិ អទេសយី (សី.), និព្ពានគាមិំ បរមំ ហិតាយ;
ឥទម្បិ ពុទ្ធេ រតនំ បណីតំ, ឯតេន សច្ចេន សុវត្ថិ ហោតុ។
[២៣៧]
វរោ វរញ្ញូ វរទោ វរាហរោ, អនុត្តរោ ធម្មវរំ អទេសយិ;
ឥទម្បិ ពុទ្ធេ រតនំ បណីតំ, ឯតេន សច្ចេន សុវត្ថិ ហោតុ។
[២៣៨]
ខីណំ បុរាណំ នវ នត្ថិ សម្ភវំ, វិរត្តចិត្តាយតិកេ ភវស្មិំ;
តេ ខីណពីជា អវិរូឡ្ហិឆន្ទា, និព្ពន្ត្ន្ត្តិ ធីរា យថាយំ យថយំ (ក.) បទីបោ;
ឥទម្បិ សង្ឃេ រតនំ បណីតំ, ឯតេន សច្ចេន សុវត្ថិ ហោតុ។
[២៣៩]
យានីធ ភូតានិ សមាគតានិ, ភុម្មានិ វា យានិ វ អន្តលិក្ខេ;
តថាគតំ ទេវមនុស្សបូជិតំ, ពុទ្ធំ នមស្សាម សុវត្ថិ ហោតុ។
[២៤០]
យានីធ ភូតានិ សមាគតានិ, ភុម្មានិ វា យានិ វ អន្តលិក្ខេ;
តថាគតំ ទេវមនុស្សបូជិតំ, ធម្មំ នមស្សាម សុវត្ថិ ហោតុ។
[២៤១]
យានីធ ភូតានិ សមាគតានិ, ភុម្មានិ វា យានិ វ អន្តលិក្ខេ;
តថាគតំ ទេវមនុស្សបូជិតំ, សង្ឃំ នមស្សាម សុវត្ថិ ហោតូតិ។
រតនសុត្តំ បឋមំ និដ្ឋិតំ។