កូណាព្រះអង្គ

ខួប21ឆ្នាំ លោកយាយ ឡា មីន (1918 -1 July 2001) ត្រូវជាជីដូន (ខាងឪពុក)
លោកយាយនៅតែ គម្រូនៃម្តាយ, ជីដូន ជាទីគោរព ស្រលាញ់
ស្ថិតក្នុងដួងចិត្ត របស់កូនចៅជានិច្ច ព្រោះអាស្រ័យគុណធម៌,
ព្រហ្មវិហារធម៌ស្មើចំពោះកូនៗ, កូនប្រសារស្រី/ប្រុស និងចៅៗទាំងអស់។
ការព្យាយាមរក្សាសីល8 ខ្ជាប់ខ្ជួនពីអាយុ40ឆ្នាំ បន្ទាប់ពីលោកតា
ជាវ ឡាយ ស្លាប់(ប្តី)។
ខ្ញុំកូណាសូមឱកាសនេះ សូមឧទ្ទិសជូននូវបុណ្យកុសល ក្នុងគុណព្រះរតនត្រ័យ ជូនដល់លោកយាយ សូមលោកយាយ ជ្រះថ្លា ត្រេកអរអនុមោទនា!
សូមលោកយាយ បន្តនៅជាសុខក្នុង ឋានសួគ៌ នឹងការរក្សាសីល រហូតដល់នូវព្រះនិព្វានជាទីបំផុតទុក្ខ!
