Posted by: Johann
« on: April 19, 2023, 07:27:10 PM »Back home, Upasaka Sombok reflected about all heard and shared a notice on it. Begin a more the praisworthy way with many benefits, Atma likes to share it further, as it works well for corrections and further explainings, as well as adding the much more valuable words of the Buddha to it (yet most via Sangha-messenger).
Quote from: Upasaka Sombok via delta chat
សេចក្តីសង្ខេបការសំដែងធម្មទេសនាគុណម្ចាស់ភិក្ខុសង្ឃJohann នៅរាត្រីថ្ងៃសៅរ៏ ១០រោច និងថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ ព.ស ២៥៦៦ ចូល ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥, ១៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅអាស្រមលេីខ្នងភ្នំនាគ ក្បែរភ្នំឱរ៉ាល់ ភូមិ....ឃុំ...ស្រុក.....ខេត្តកំពង់ស្ពឺ
ពុទ្ធបរិស័ទចូលរួមស្តាប់
១ អ្នកគ្រូ ឧបាសក វីឡា
២ ឧបាសក អេង ម៉ូវហេង
៣ ឧបាសក អ៊ុក សំបុក
៤ ឧបាសក ដារ៉ា
៥ គ្រួសារអ្នកមីងឧបាសិកា មានកូនស្រី២នាក់ និងចៅស្រីម្នាក់
រាត្រីថ្ងៃដំបូង ថ្ងៃសៅរ៌ ១០រោច
-រក្សាសីល៥ វៀរចាកការសំលាប់ជីវិត លួចរបស់អ្នកដ៏ទៃ ប្រព្រឹត្តខុសក្នុងកាម ពោលពាក្យកុហក និងឈប់ផឹកស្រា និងទឹកស្រវឹង ដោយបានសួរទៅឧបាសក អេង ម៉ូវហេង ថាបានឈប់ផឹកស្រាហេីយឬនៅ?
-បុគ្គលដែលមានផ្លូវត្រូវ គឺត្រូវមាន៦យ៉ាង
.ព្រះពុទ្ធ១ ព្រះធម៌១ ព្រះសង្ឃ១ សីល១ ចាគ១ គុណភាពទេវតា១ មានសទ្ធា សីល សោត ចាគ: បញ្ញា
-បុគ្គលដែលមានមានះ កាលជាសម្មាមានះទេីបអាចទៅមុខបាន
-ការលឺសំលេងពិរោះតាមត្រចៀក មាន២យ៉ាង គឺពិរោះតាមមារ និងពិរោះតាមធម៌
-អានមង្គលសូត្រដោយចៅស្រី អ្នកមីងឧបាសិកា
-គុណម្ចាស់បានសំដែងនិងពន្យល់ពីមង្គលសូត្រទាំង៣៧ រាប់ចាប់ពី
ការមិនសេពគប់បុគ្គលពាល
.ការសេពគប់បណ្ឌិត
.ការបូជាបុគ្គលគួរបូជា
ទាំង៣នេះជាមង្គលដ៏ឧត្តម
.ការនៅក្នុងប្រទេសដ៏សមគួរ
.ភាពនៃបុគ្គលបានធ្វេីបុណ្យទុកក្នុងកាលមុន
.ការតំកល់ខ្លួនដោយប្រពៃ
ទាំង៣នេះជាមង្គលដ៏ឧត្តម
.ពហុសច្ច:
.សីល្បសាស្រ្ត
.វិន័យដែលសិក្សាដោយប្រពៃ
.វាចាដែលពោលត្រឹមត្រូវ
ទាំង៤នេះជាមង្គលដ៏ឧត្តម
.ការបំរេីមាតាបិតា
.ការសង្គ្រោះបុត្រនិងភរិយា
.ការងារទាំងឡាយមិនច្របូកច្របល់
ទាំង៣នេះជាមង្គលដ៏ឧត្តម
.ទាន
.ការប្រព្រឹត្តធម៌
.ការសង្គ្រោះពួកញាតិ
.ការងារមិនមានទោស
ទាំង៤នេះជាមង្គលដ៏ឧត្តម
.ការមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប
.សេចក្តីសង្រួមចាកកិរិយាផឹកទឹកស្រវឹង
.សេចក្តីមិនប្រមាថក្នុងធម៌ទាំងឡាយ
ទាំង៣នេះជាមង្គលដ៏ឧត្តម
.សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព
.ការប្រព្រឹត្តបន្ទាបខ្លួន
.សេចក្តីត្រេកអរចំពោះរបស់ដែលមាន
.ភាពនៃបុគ្គលអ្នកដឹងនៃឧបការគុណដែលអ្នកដ៏ទៃធ្វេីដល់ខ្លួន
.ការស្តាប់ធម៌តាមកាល
ទាំង៥នេះជាមង្គលដ៏ឧត្តម
.សេចក្តីអត់ធន់
.ភាពនៃបុគ្គលដែលប្រដៅងាយ
.ការបានឃេីញបានជួបសមណ:ទាំងឡាយ
.ធម្មសារកច្ឆាតាមកាល
ទាំង៤នេះជាមង្គលដ៏ឧត្តម
.សេចក្តីព្យាយាមដុតបាបធម៌
.ការប្រព្រឹត្តនូវធម៌ដ៏ប្រសេីរ
.ការឃេីញនូវអរិយសច្ច:ទាំងឡាយ
.ការធ្វេីអោយជាក់ច្បាស់នូវព្រះនិព្វាន
ទាំង៤នេះជាមង្គលដ៏ឧត្តម
.ចិត្តនៃបុគ្គលណាដែលលោកធម៌ពាល់ត្រូវហេីយមិនរំភេីបញាប់ញារ័
.មិនមានសេចក្តីសោក
.មានធូលី គឺរាគ:ទៅប្រាសហេីយ
.ចិត្តក្សេមក្សាន្ត
ទាំង៤នេះជាមង្គលដ៏ឧត្តម
ការបានកេីតនៅទឹកដីកម្ពុជា ជាប្រជាជនខ្មែរ បានដោយកំរ ដោយហេតុថា ពាក្យថាខ្មែរបានមកពីពាក្យ ខេមរ=ក្សេមក្សាន្ត=សន្តិភាព=អរហត្ថ
រីឯពាក្យថាកម្ពុជា បានមកពីពាក្យ កម្ម+បូជា ជាកុសលកម្មបានដោយកំរ គឺបានប្រព្រឹត្តជាកុសលកម្ម សំបូរដោយសម្មាទិដ្ឋិ
-អនត្តា និងអត្តា ជាបុថុជ្ជចនដែលនៅគ្រប់គ្រងផ្ទះមានមេត្តាថ្នាក់ទាប ពាល់ធម៌មានជំរៅមិនទាន់បានគឺរស់នៅក្នុងភាពជាអត្តា រីឯបុគ្គលដែលមានជំរៅធម៌លះបង់យ៉ាងប្រាកដដេីម្បីរួចចាកទុក្ខទាំងឡាយ ទេីបពាល់ជាអនត្តាបាន (ការគ្រប់គ្រង ការប្រកាន់យក ការចង់បាន តណ្ហាទាំងឡាយជាសត្រូវរបស់មេត្តា
សំនួរនិងចំលេីយ
ព្រឹកថ្ងៃអាទិត្យ ១១រោច
បន្ទាប់ពីគុណម្ចាស់ត្រលប់ពីនិមន្តបិណ្ឌបាត្រ និងឆាន់រួច គុណម្ចាស់បានសំដែងធម្មទេសនាបន្តពី បដិច្ចសមុប្បាទ និងលោកុត្តរបដិច្ចសមុប្បាទ
សំនួរ
អ្វីជាអាហាររបស់អវិជ្ជា?
អាហាររបស់អវិជ្ជា ជានីវរណធម៌៥
និងជាបន្តអាហាររបស់នីវរណធម៌៥ ជាទុច្ចរឹត៣-ការមិនសង្រួមឥន្ទ្រិយ-ការមិនមានសតិ មិនមានសម្បជញ្ញ:-អយោនិសោមនសិការ:-អស្សទ្ធិយ:-អស្សទ្ធម្មស្សវន:-អសប្បុរិសសំសេវ
អ្វីជាអាហាររបស់វិជ្ជានិងវិមុត្តិ?
អាហាររបស់វិជ្ជានិងវិមុត្តិ ជាពោជ្ឈង្គ៧
និងជាបន្តអាហាររបស់ពោជ្ឈង្គ៧ ជា សតិប្បដ្ឋាន៤-សុចរឹត៣-ការសង្រួមឥន្ទ្រិយ-សតិ និងសម្បជញ្ញ:-យោនិសោមនសិការ:-សទ្ធា-សទ្ធម្មស្សវន:-សប្បុរិសសំសេវ
ធម៌ជាគ្រឿងអស់ទៅនៃអាសវ:
ខយញ្ញាណ-វិមុត្តិ-វិរាគ:-និព្វិទាញាណ-យថាភូតញ្ញាណទស្សន:-សមាធិ-សុខ:-បស្សទ្ធិ-បិតិ-បាមុជ្ជ:-សទ្ធា-ទុក្ខ-ជាតិ-ភព-ឧបាទាន-តណ្ហា-វេទនា-ផស្ស:-សឡាយតន:-នាមរូប-វិញ្ញាណ-សង្ខារទាំងឡាយជាហេតុនៃអវិជ្ជា
-- ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ