- ics - file Uposatha/Sila-days 2024/2025 2568 ថ្ងៃ ឧបោសថ ២០២៤/២០២៥ ២៥៦៨ [1]
- Uposatha-days 2024/2025 2568 ថ្ងៃ ឧបោសថ ២០២៤/២០២៥ ២៥៦៨ [0]
- Uposatha-days 2023/2567-2568 ថ្ងៃ ឧបោសថ ២០២៣/២៥៦៧-២៥៦៨ [78]
- Khmer Lunar Calendar app ប្រតិទិនចន្ទគតិខ្មែរ (Sangha-Dana) [75]
- What are the Three Marks of Existence? (by Upasaka Depabhasadhamma) [102]
- Sangha-messanger app - សារហារីសង្ឃ (android) [1492]
- Uposatha-days 2020/2563-2564 ថ្ងៃ ឧបោសថ ២០២០/២៥៦៣-២៥៦៤ [141]
- [en] Wrong Concentration (Miccha Samadhi), Ven. Dhammajiva 2009 [733]
Posted by: Dhammañāṇa
« on: May 23, 2023, 10:40:56 PM »Namo tassa bhagavato arahato sammā-sambuddhassa
sut.an.05.005 | ភាគទី ៤៤
(៥. សិក្ខាសុត្តំ)
[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី លាសិក្ខាត្រឡប់មកកាន់ភេទដ៏ថោកទាប ពាក្យតូចពាក្យធំ សមតាមហេតុ ៥ យ៉ាង រមែងមកកាន់ស្ថាន ដែលគួរតិះដៀល ចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ពាក្យតូចពាក្យធំ ៥យ៉ាង តើអ្វីខ្លះ។ គឺសូម្បីតែសទ្ធា ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីហិរិក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីឱត្តប្បៈ ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីសេចក្តីខ្មីឃ្មាត ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីបញ្ញា (ការចេះដឹង) ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ភិក្ខុ ឬភិក្ខុនី លាសិក្ខាត្រឡប់មកកាន់ភេទដ៏ថោកទាប ពាក្យតូចពាក្យធំ សមតាមហេតុ ៥យ៉ាងនេះ រមែងមកកាន់ស្ថានដែលគួរតិះដៀល ចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី មានមុខជោកដោយទឹកភ្នែក យំយែក ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិសុទ្ធពេញលេញ ទាំងទុក្ខ ទាំងទោមនស្ស ពាក្យ (សរសើរ) សមតាមហេតុ ៥យ៉ាង រមែងមកកាន់ស្ថាន ដែលគួរសរសើរចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ពាក្យ (សរសើរ) សមតាមហេតុ ៥យ៉ាង តើអ្វីខ្លះ។ គឺសទ្ធាក្នុងកុសលធម៌របស់អ្នកក៏មាន ១ ហិរិក្នុងកុសលធម៌របស់អ្នក ក៏មាន ១ ឱត្តប្បៈ ក្នុងកុសលធម៌របស់អ្នក ក៏មាន ១ សេចក្តីខ្មីឃ្មាត ក្នុងកុសលធម៌ របស់អ្នក ក៏មាន ១ បញ្ញា (ការចេះដឹង) ក្នុងកុសលធម៌របស់អ្នក ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី មានមុខជោក ដោយទឹកភ្នែក យំយែក ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិសុទ្ធពេញលេញ ទាំងទុក្ខ ទាំងទោមនស្ស ពាក្យ (សរសើរ) សមតាមហេតុ ៥ យ៉ាងនេះឯង រមែងមកកាន់ស្ថាន ដែលគួរសរសើរ ចំពោះមុខបុគ្គលនោះ ក្នុងបច្ចុប្បន្ននេះ។
5. Sikkhāsuttaṁ
Precepts
[001.05] Bhikkhus whoever bhikkhu or bhikkhuni was to give up the holy life and return to sensual pleasures would here and now be blamed in five ways. What five?
Lacking in faith, shame, remorse, effort and wisdom in meritorious things.
Bhikkhus whoever bhikkhu or bhikkhuni was to lead the holy life complete and pure with unpleasantness and displeasure with tearful eyes would be here and now rightfully praised in five ways. What five?
For the presence of faith, shame, remorse, effort and wisdom in meritorious things.