- Uposatha-days 2023/2567-2568 ថ្ងៃ ឧបោសថ ២០២៣/២៥៦៧-២៥៦៨ [23]
- Khmer Lunar Calendar app ប្រតិទិនចន្ទគតិខ្មែរ (Sangha-Dana) [31]
- What are the Three Marks of Existence? (by Upasaka Depabhasadhamma) [50]
- Sangha-messanger app - សារហារីសង្ឃ (android) [818]
- Uposatha-days 2020/2563-2564 ថ្ងៃ ឧបោសថ ២០២០/២៥៦៣-២៥៦៤ [104]
- [en] Wrong Concentration (Miccha Samadhi), Ven. Dhammajiva 2009 [692]
- Verloren in Jhana: Der Buddha lehrte Meditation nicht für Haushälter [799]
- Persönlichkeitsdaten: Mönch, Dhammika, Privat und Geiz [600]
Posted by: Johann
« on: April 19, 2023, 07:27:10 PM »សេចក្តីសង្ខេបការសំដែងធម្មទេសនាគុណម្ចាស់ភិក្ខុសង្ឃJohann នៅរាត្រីថ្ងៃសៅរ៏ ១០រោច និងថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ ព.ស ២៥៦៦ ចូល ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥, ១៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅអាស្រមលេីខ្នងភ្នំនាគ ក្បែរភ្នំឱរ៉ាល់ ភូមិ....ឃុំ...ស្រុក.....ខេត្តកំពង់ស្ពឺ
ពុទ្ធបរិស័ទចូលរួមស្តាប់
១ អ្នកគ្រូ ឧបាសក វីឡា
២ ឧបាសក អេង ម៉ូវហេង
៣ ឧបាសក អ៊ុក សំបុក
៤ ឧបាសក ដារ៉ា
៥ គ្រួសារអ្នកមីងឧបាសិកា មានកូនស្រី២នាក់ និងចៅស្រីម្នាក់
រាត្រីថ្ងៃដំបូង ថ្ងៃសៅរ៌ ១០រោច
-រក្សាសីល៥ វៀរចាកការសំលាប់ជីវិត លួចរបស់អ្នកដ៏ទៃ ប្រព្រឹត្តខុសក្នុងកាម ពោលពាក្យកុហក និងឈប់ផឹកស្រា និងទឹកស្រវឹង ដោយបានសួរទៅឧបាសក អេង ម៉ូវហេង ថាបានឈប់ផឹកស្រាហេីយឬនៅ?
-បុគ្គលដែលមានផ្លូវត្រូវ គឺត្រូវមាន៦យ៉ាង
.ព្រះពុទ្ធ១ ព្រះធម៌១ ព្រះសង្ឃ១ សីល១ ចាគ១ គុណភាពទេវតា១ មានសទ្ធា សីល សោត ចាគ: បញ្ញា
-បុគ្គលដែលមានមានះ កាលជាសម្មាមានះទេីបអាចទៅមុខបាន
-ការលឺសំលេងពិរោះតាមត្រចៀក មាន២យ៉ាង គឺពិរោះតាមមារ និងពិរោះតាមធម៌
-អានមង្គលសូត្រដោយចៅស្រី អ្នកមីងឧបាសិកា
-គុណម្ចាស់បានសំដែងនិងពន្យល់ពីមង្គលសូត្រទាំង៣៧ រាប់ចាប់ពី
ការមិនសេពគប់បុគ្គលពាល
.ការសេពគប់បណ្ឌិត
.ការបូជាបុគ្គលគួរបូជា
ទាំង៣នេះជាមង្គលដ៏ឧត្តម
.ការនៅក្នុងប្រទេសដ៏សមគួរ
.ភាពនៃបុគ្គលបានធ្វេីបុណ្យទុកក្នុងកាលមុន
.ការតំកល់ខ្លួនដោយប្រពៃ
ទាំង៣នេះជាមង្គលដ៏ឧត្តម
.ពហុសច្ច:
.សីល្បសាស្រ្ត
.វិន័យដែលសិក្សាដោយប្រពៃ
.វាចាដែលពោលត្រឹមត្រូវ
ទាំង៤នេះជាមង្គលដ៏ឧត្តម
.ការបំរេីមាតាបិតា
.ការសង្គ្រោះបុត្រនិងភរិយា
.ការងារទាំងឡាយមិនច្របូកច្របល់
ទាំង៣នេះជាមង្គលដ៏ឧត្តម
.ទាន
.ការប្រព្រឹត្តធម៌
.ការសង្គ្រោះពួកញាតិ
.ការងារមិនមានទោស
ទាំង៤នេះជាមង្គលដ៏ឧត្តម
.ការមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប
.សេចក្តីសង្រួមចាកកិរិយាផឹកទឹកស្រវឹង
.សេចក្តីមិនប្រមាថក្នុងធម៌ទាំងឡាយ
ទាំង៣នេះជាមង្គលដ៏ឧត្តម
.សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព
.ការប្រព្រឹត្តបន្ទាបខ្លួន
.សេចក្តីត្រេកអរចំពោះរបស់ដែលមាន
.ភាពនៃបុគ្គលអ្នកដឹងនៃឧបការគុណដែលអ្នកដ៏ទៃធ្វេីដល់ខ្លួន
.ការស្តាប់ធម៌តាមកាល
ទាំង៥នេះជាមង្គលដ៏ឧត្តម
.សេចក្តីអត់ធន់
.ភាពនៃបុគ្គលដែលប្រដៅងាយ
.ការបានឃេីញបានជួបសមណ:ទាំងឡាយ
.ធម្មសារកច្ឆាតាមកាល
ទាំង៤នេះជាមង្គលដ៏ឧត្តម
.សេចក្តីព្យាយាមដុតបាបធម៌
.ការប្រព្រឹត្តនូវធម៌ដ៏ប្រសេីរ
.ការឃេីញនូវអរិយសច្ច:ទាំងឡាយ
.ការធ្វេីអោយជាក់ច្បាស់នូវព្រះនិព្វាន
ទាំង៤នេះជាមង្គលដ៏ឧត្តម
.ចិត្តនៃបុគ្គលណាដែលលោកធម៌ពាល់ត្រូវហេីយមិនរំភេីបញាប់ញារ័
.មិនមានសេចក្តីសោក
.មានធូលី គឺរាគ:ទៅប្រាសហេីយ
.ចិត្តក្សេមក្សាន្ត
ទាំង៤នេះជាមង្គលដ៏ឧត្តម
ការបានកេីតនៅទឹកដីកម្ពុជា ជាប្រជាជនខ្មែរ បានដោយកំរ ដោយហេតុថា ពាក្យថាខ្មែរបានមកពីពាក្យ ខេមរ=ក្សេមក្សាន្ត=សន្តិភាព=អរហត្ថ
រីឯពាក្យថាកម្ពុជា បានមកពីពាក្យ កម្ម+បូជា ជាកុសលកម្មបានដោយកំរ គឺបានប្រព្រឹត្តជាកុសលកម្ម សំបូរដោយសម្មាទិដ្ឋិ
-អនត្តា និងអត្តា ជាបុថុជ្ជចនដែលនៅគ្រប់គ្រងផ្ទះមានមេត្តាថ្នាក់ទាប ពាល់ធម៌មានជំរៅមិនទាន់បានគឺរស់នៅក្នុងភាពជាអត្តា រីឯបុគ្គលដែលមានជំរៅធម៌លះបង់យ៉ាងប្រាកដដេីម្បីរួចចាកទុក្ខទាំងឡាយ ទេីបពាល់ជាអនត្តាបាន (ការគ្រប់គ្រង ការប្រកាន់យក ការចង់បាន តណ្ហាទាំងឡាយជាសត្រូវរបស់មេត្តា
សំនួរនិងចំលេីយ
ព្រឹកថ្ងៃអាទិត្យ ១១រោច
បន្ទាប់ពីគុណម្ចាស់ត្រលប់ពីនិមន្តបិណ្ឌបាត្រ និងឆាន់រួច គុណម្ចាស់បានសំដែងធម្មទេសនាបន្តពី បដិច្ចសមុប្បាទ និងលោកុត្តរបដិច្ចសមុប្បាទ
សំនួរ
អ្វីជាអាហាររបស់អវិជ្ជា?
អាហាររបស់អវិជ្ជា ជានីវរណធម៌៥
និងជាបន្តអាហាររបស់នីវរណធម៌៥ ជាទុច្ចរឹត៣-ការមិនសង្រួមឥន្ទ្រិយ-ការមិនមានសតិ មិនមានសម្បជញ្ញ:-អយោនិសោមនសិការ:-អស្សទ្ធិយ:-អស្សទ្ធម្មស្សវន:-អសប្បុរិសសំសេវ
អ្វីជាអាហាររបស់វិជ្ជានិងវិមុត្តិ?
អាហាររបស់វិជ្ជានិងវិមុត្តិ ជាពោជ្ឈង្គ៧
និងជាបន្តអាហាររបស់ពោជ្ឈង្គ៧ ជា សតិប្បដ្ឋាន៤-សុចរឹត៣-ការសង្រួមឥន្ទ្រិយ-សតិ និងសម្បជញ្ញ:-យោនិសោមនសិការ:-សទ្ធា-សទ្ធម្មស្សវន:-សប្បុរិសសំសេវ
ធម៌ជាគ្រឿងអស់ទៅនៃអាសវ:
ខយញ្ញាណ-វិមុត្តិ-វិរាគ:-និព្វិទាញាណ-យថាភូតញ្ញាណទស្សន:-សមាធិ-សុខ:-បស្សទ្ធិ-បិតិ-បាមុជ្ជ:-សទ្ធា-ទុក្ខ-ជាតិ-ភព-ឧបាទាន-តណ្ហា-វេទនា-ផស្ស:-សឡាយតន:-នាមរូប-វិញ្ញាណ-សង្ខារទាំងឡាយជាហេតុនៃអវិជ្ជា
-- ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ