Aramika
សូមពុទ្ធបរិសត ដែលមានសទ្ធាជ្រះថ្លាក្នុងការកសាងផ្លូវប្រគេនដល់ព្រះសង្ឃនេះ អញ្ជើញចូលរួម ជីកខ្សាច់ ជញ្ជូន និងជួយលាយ ជួយចាក់ផ្លូវ ដើម្បី ជាកុសលទាំងអស់គ្នា!
May the Buddhaparisada, who are possessed by Saddha and joy, build the path as gift for this Sublime Sangha, gather together to transport carry sand, so that it may be a wholesome undertaking for all!
Here as starter sharing the blessing by Upasika Vila on it
សូមពុទ្ធបរិសត ដែលមានសទ្ធាជ្រះថ្លាក្នុងការកសាងផ្លូវប្រគេនដល់ព្រះសង្ឃនេះ អញ្ជើញចូលរួម ជីកខ្សាច់ ជញ្ជូន និងជួយលាយ ជួយចាក់ផ្លូវ ដើម្បី ជាកុសលទាំងអស់គ្នា!
May the Buddhaparisada, who are possessed by Saddha and joy, build the path as gift for this Sublime Sangha, gather together to transport carry sand, so that it may be a wholesome undertaking for all!
ខ្ញុំសូមជំរាបសួរ ពុទ្ធបរិស័ទ ទាំងអស់នៅក្នុងក្រុម។
ថ្ងៃស្អែក ទី១៨ ខ្ញុំនឹងឡើងទៅអាស្រមរបស់លោកតា ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងចូលរួមក្នុងការងារកសាងផ្លូវ។ ដូចច្នេះ ខ្ញុំសូមអញ្ជើញ ពុទ្ធបរិស័ទ ដែលអាចអញ្ជើញទៅបាននៅថ្ងៃស្អែក ឫថ្ងៃណាក៍បាន តាមពេលវេលាសមគួររបស់ពុទ្ធបរិស័ទ សូមអញ្ជើញ ដើម្បីចូលរួមក្នុងការកសាងផ្លូវចូលទៅអាស្រមរបស់លោកតា តាមកម្លាំងដែលអាចទៅរួចរៀងៗខ្លួន ដើម្បីបានជាបុណ្យកុសល រួចចាកទុក្ខ។
សូម ពុទ្ធបរិស័ទទាំងអស់ទទួលនូវការគោរពអំពីខ្ញុំ។
ឧបាសក ច័ន្ទរិទ្ធ [...]
- Namo tassa bhagavato arahato sammā-sambuddhassa -
*សប្បុរិសសូត្រ*
sut.an.05.042 | ពី ភាគ ទី៤៤
សប្បុរសមានប្រយោជន៍ដល់ពួកជនច្រើន និងទេវតា ក៏រមែងសរសើរបុគ្គលនោះ ទាំងព្រហ្ម ក៏សរសើរបុគ្គលនោះដែរ។
https://sangham.net/km/tipitaka/sut/an/05/sut.an.05.042
អានដោយ ឧបាសិកា ស៊ុនហ៊ាង
https://sangham.net/_media/km/tipitaka/sut/an/05/sut.an.05.042.mp3
ប្រគេន និងជូនប្រគេន និងជូន – ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះសង្ឃគ្រប់ព្រះអង្គ
ខ្ញុំសូមជំរាបសួរ ពុទ្ធបរិស័ទទាំងអស់
ម្សិលមិញ ថ្ងៃទី ១៨ ខ្ញុំ និងបងប្អូនខ្ញុំ ដែលអាជាអ្នកចូលរួមកសាងផ្លូវ បានធ្វើដំណើរទៅទីអាស្រមរបស់ព្រះសង្ឃ ហើយនៅទីនោះ យើងទាំងអស់គ្នាបានប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងបានចូលរួមការងារខ្លះៗ ក្នុងការធ្វើផ្លូវ។
ខ្ញុំក៍បានជួបបង ឧបាសក ម៉េត (សុំទោស ខ្ញុំឥតបានស្គាល់ឈ្មោះពេញរបស់គាត់) ដែលគាត់បានអញ្ជើញទៅសំរាកទីនោះមួយយប់ហើយ ហើយគាត់បានចូលប្រាក់ ៦០០០០ រៀល សម្រាប់កសាងផ្លូវ
និងចូលប្រាក់ ២០០០០ រៀលទៀត សម្រាប់ទិញរទេះអូសស៊ីម៉ង់បន្ថែមមួយទៀត។
ដូចច្នេះ ខ្ញុំសូមលើកបុណ្យកុសលដែលខ្ញុំបានធ្វើល្អហើយកាលពីម្សិលមិញ ប្រគេន និងជូន ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទទាំងអស់ ឲ្យបាននូវចំណែក នៃបុណ្យកុសលនេះស្មើៗខ្ញុំ ។
សូមអនុមោទនា !
ឧបាសក ច័ន្ទរិទ្ធ
Given and forwarding, giving and forwarded... I, Brah Karuna, wishes to bow down to the Sangha and each of it's members, I fold the hands toward all Buddhaparisada here,
Yesterday, the 18th, I and my younger and older siblings (brothers and sisters) gathered to together to work on building the path up to the place of the Sublime Sangha, and I, together with all other, gave alms food to the monks and helped with the street work a little (personal). I met one Upasaka ( Sumdha) who's name I forgot (sorry). He had spend a night there and joined (the undertaking) with 60.000riel for building the path and 20.000 riel for buying another cart to transport cement.
In this way, I like to hold up this Puññakusala that I did yesterday and share it toward the Sublime Sangha as welk to all Buddhaparisadas, so that all can take equal part on this merits of mine.
Anumodana!
(translated by Johann)
ខ្ញុំ ព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះអង្គម្ចាស់គ្រប់ព្រះអង្គ និង
សូមជំរាបសួរ ពុទ្ធបរិស័ទទាំងអស់
ខ្ញុំព្រះករុណា ខ្ញុំបាទ សូមពិតប្រគេន ដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងសូមជម្រាបជូនពុទ្ធបរិស័ទទាំងអស់ថា ការកសាងផ្លូវនៅអាស្រមថ្មទូក
ភូមិស្រែកិន ស្រុកឱរ៉ាល់ បានរួចរាល់ ចប់សព្វគ្រប់ជាស្ថាពរ នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៣។ ការកសាងផ្លូវនេះបានចំណាយអស់ទឹកប្រាក់
សរុប 2.249,10 ដុល្លា និងប្រើប្រាស់អស់រយៈពេល 28 ថ្ងៃ។
ប្រាក់សម្រាប់ចំណាយក្នងការកសាងផ្លូវនេះ បានមកពីការចូលរួមដោយសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទ ដែលមានរាយនាមក្នុងតារាង ដែលមានភ្ជាប់ជូនខាងក្រោម។
ដោយសព្វថ្ងៃព្រះអង្គម្ចាស់ (លោកតា) មិនទាន់វិលមកអាស្រមវិញ ដូចច្នេះសូមពុទ្ធបរិស័ទទាំងអស់ ជាម្ចាស់ទាន តាមរយៈសំណេរនេះ ត្រេកអរលំអោនកាយ
ប្រកាសបវរណាប្រគេននូវគរុភ័ណ្ឌនេះ ដល់ព្រះសង្ឃ ជាមួយខ្ញុំបាទដូចខាងក្រោម៖
បពិត្រព្រះគម្តែងសង្ឃដ៍ចម្រើន យើងខ្ញុំព្រះករុណាទាំងអស់គ្នា មានសទ្ធាជ្រះថ្លា បានចាត់ចែងកសាងផ្លូវ នៅអាស្រមថ្មទូក ភូមិស្រែកិន ស្រុកឱរ៉ាល់
បានចប់រួចរាល់ជាស្ថាពរ ហើយសូមវេរប្រគេនផ្លូវនេះចំពោះព្រះសង្ឃ ពិត្រព្រះសង្ឃដ៍ចម្រើន សូមព្រះសង្ឃទទួលយកនូវគរុភណ្ឌនេះ សម្រាប់ប្រើប្រាស់
ដោយក្តីអនុគ្រោះ ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខរួចចាកទុក្ខ ដល់លោកអ្នកដ៍មានគុណទាំងឡាយ មានមាតាបីតាជាដើមផង
ដល់ញាតិទាំងឡាយផង ដល់យើងខ្ញុំព្រះករុណាទាំងអស់គ្នាផង អស់កាលជាអង្វែងទៅហោង។
អស់វារៈពីរដងផង អស់វារៈបីដងផង។
សូមអនុមោទនា !
ឧបាសក ច័ន្ទរិទ្ធ
បញ្ជីពុទ្ធបរិស័ទចូលរួមកសាងផ្លូវ នៅអាស្រមថ្មទូក ភូមិស្រែកិន [...]
[/duote]
Namo tassa bhagavato arahato sammā-sambuddhassa
សិល្បសាស្ត្រខ្មាន់ធ្នូក្តី កម្លាំង និងសេចក្តីព្យាយាមក្តី មានក្នុងមាណពណា ព្រះរាជា ដែលត្រូវការដោយចម្បាំង គួរចិញ្ចឹមមាណពនោះ មិនគួរចិញ្ចឹមមាណពដែលឥតក្លៀវក្លា ដោយហេតុ គឺជាតិឡើយ ធម៌ទាំងឡាយ គឺសេចក្តីអត់ធន់ និងសេចក្តីស្លូត (ព្រះអរហត្ត) តាំងនៅក្នុងបុគ្គលណាហើយ បុគ្គល ត្រូវតែបូជានូវបុគ្គលនោះ សូម្បីមានជាតិ ដ៏ថោកទាប តែជាអ្នកប្រាជ្ញ ចិញ្ចឹមជីវិតដ៏ប្រសើរ បុគ្គល គប្បីឲ្យគេធ្វើអាស្រម ជាទីត្រេកអរ ហើយញុំាងពហុស្សូត ឲ្យនៅក្នុងទីនុ៎ះ បុគ្គល គប្បីជីកអណ្តូង ឬស្រះ ក្នុងព្រៃ ធ្វើស្ពាន ក្នុងទីដែលលំបាកឆ្លង បុគ្គលមានចិត្តជ្រះថ្លា គប្បីឲ្យបាយ ទឹក ខាទនីយៈ សំពត់ និងទីសេនាសនៈទាំងឡាយ ដល់ពួកបុគ្គល ដែលមានកាយ និងចិត្តត្រង់ មហាមេឃ គ្រហឹម មានរបៀបផ្លេកបន្ទោរ មានកំពូលរាប់រយ បង្អុរចុះលើផែនដី ញុំាងទីទួល និងទីទាបឲ្យពេញបាន យ៉ាងណាមិញ បុគ្គលជាបណ្ឌិត មានសទ្ធា ចេះដឹងហើយ តាក់តែងភោជនឲ្យពួកវណិព្វកៈឆ្អែត ដោយបាយ និងទឹក ក៏យ៉ាងនោះដែរ បុគ្គលមានចិត្តត្រេកអរ បាចសាចទ្រព្យធ្វើជាទាន ពោលពាក្យថា អ្នកទាំងឡាយ ចូរឲ្យ អ្នកទាំងឡាយ ចូរឲ្យ ដូច្នេះ ពាក្យនោះ បុគ្គលនោះ បានបញ្ចេញឲ្យលាន់ឮហើយ ធារទឹក គឺ បុណ្យ ដ៏ធំទូលាយនោះ នឹងបង្អុរចុះលើបុគ្គលអ្នកឲ្យ ដូចជាមហាមេឃ ដែលបង្អុរភ្លៀងមកលើផែនដីដែរ។
As a king intent on battle
would hire a youth
in whom there are
archery skills,
persistence,
& strength,
and not, on the basis of birth,
a coward;
so, too, you should honor
a person of noble conduct, wise,
in whom are established
composure
& patience,
even though
his birth may be lowly.
Let donors build
pleasant hermitages
and there invite the learned to stay.
Let them make reservoirs
in dry forests
and walking paths
where it's rough
Let them, with a clear, calm awareness,
give food, drink, snacks,
clothing, & lodgings
to those who've become
straightforward.
Just as a hundred-peaked,
lightning-garlanded,
thundering cloud,
raining on the fertile earth,
fills the plateaus & gullies,
even so
a person of conviction & learning,
wise,
having stored up provisions,
satisfies wayfarers
with food & drink.
Delighting in distributing alms,
'Give to them!
Give!'
he says.
That
is his thunder,
like a raining cloud's.
That shower of merit,
abundant,
rains back on the one
who gives.
Aramika