Vandami Bhante
I kana found on fb search about this:
ជំងឺគ្រុន តុកកែខ្សាច់ខាំ ចៃកណ្តុរខាំ ឬ ចៃសត្វខាំ Scrub typhus / Rickettsia typhi
ជំងឺគ្រុនចៃតុកកែខ្សាច់ ឬ ចៃសត្វខាំ វាត្រូវបានគេស្គាល់ផងដែរ ថា bush typhus ឬ Murine Typhus / Rickettsia typhi ជាជំងឺដែលបណ្តាលមកពី បាកតេរី ឈ្មោះ Orientia tsutsugamushi ។ ជំងឺគ្រុន តុកកែខ្សាច់ខាំ ឬ ចៃសត្វខាំ គឺឆ្លងតាមរយៈចៃតុកកែខ្សាច់ ឬ ចៃសត្វខាំ។ អាការៈរោគភាគច្រើននៃជំងឺនេះរួមមាន គ្រុនសន្ធុំ ឈឺក្បាល ឈឺខ្លួន ឈឺឆ្អឹងឆ្អែង ពេលខ្លះឡើងកន្ទួលលើស្បែក។ ករណីជំងឺនេះភាគច្រើនកើតនៅតំបនដាច់ស្រយាលនៃតំបន់អាស៊ីអគ្នេយ៍ ដូចជានៅប្រទេសកម្ពុជា។ អ្នកដែលរស់ឬធ្វើដំណើរទៅកន្លែងដែលមានចៃតុកកែខ្សាច់ឬ ចៃសត្វ ត្រូវបានគេ រកឃើញថាមានកើតជំងឺនេះច្រើន។
Scrub typhus, also known as bush typhus, is a disease caused by a bacteria called Orientia tsutsugamushi. Scrub typhus is spread to people through bites of infected chiggers (larval mites). The most common symptoms of scrub typhus include fever, headache, body aches, and sometimes rash. Most cases of scrub typhus occur in rural areas of Southeast Asia, Cambodia etc . Anyone living in or traveling to areas where scrub typhus is found could get infected.
សញ្ញានិងអាការៈរោគ Signs and Symptoms
អាការៈរោគ ជំងឺគ្រុនចៃតុកកែខ្សាច់ ឬ ចៃសត្វខាំ ជាទូទៅផ្តើម១០ថ្ងៃ បន្ទាប់ពីវាខាំ។
Symptoms of scrub typhus usually begin within 10 days of being bitten.
សញ្ញានិងអាការៈរោគ អាចរួមមាន Signs and symptoms may include:
* គ្រុនក្តៅសន្ធុំ និងគ្រុនញាក់ ដូចគ្រុនចាញ់អញ្ចឹង Fever and chills
* ឈឺក្បាល Headache
* ឈឺខ្លួននិងឈឺសាច់ដុំ Body aches and muscle pain
* ឈឺនៅខាងក្រោយគ្រាប់ភ្នែក ពេលធ្វើចលនាភ្នែក ចុះឡើង Pain behind eyeballs when moving eyes up and down.
* មានក្រមរខ្មៅនៅកន្លែងខាំ A dark, scab-like region at the site of the chigger bite (also known as eschar)
* ផ្លាស់ប្តូរសតិ ចាប់ពីការភាន់ភាំ និង សន្លប់មិនដឹងខ្លួន ។ Mental changes, ranging from confusion to coma
* កូនណ្តុរឡើងធំ Enlarged lymph nodes
* ឡើងកន្ទួលលើស្បែក Rash
អ្នកជំងឺធ្ងន់ធ្ងរអាចវិវត្តខូចដល់សិរីរាង្គនិងហូរឈាម ដែលអាចបណ្តាលឱ្យស្លាប់ប្រសិនបើមិនព្យាបាល។ ការមិនព្យាបាលអាចបណ្តាលឱ្យឈឺធ្ងន់ធ្ងរហើយអាចខូចសិរីរាង្គួយឬច្រើន រួមទាំងខូចថ្លើម តម្រងនោម បេះដូង សួត និងខួរក្បាល។
People with severe illness may develop organ failure and bleeding, which can be fatal if left untreated. Untreated disease can cause severe illness and damage to one or more organs, including the liver, kidneys, heart, lungs, and brain.
រោគវិនិច្ឆ័យ ស្រដៀង និង Differential Diagnosis
គ្រុនចាញ់ Malaria
គ្រុនពោះវៀន Typhoid Fever
បើធ្វើតេស្ត៍ ឈាម រក គ្រុនចាញ់និង គ្រុនពោះវៀន មិនឃើញទេ គឺ ធ្វើ តេស្តិ៍ ឈាម រក ជំងឺគ្រុនចៃតុកកែខ្សាច់ឬ ចៃសត្វខាំ វិញ។
Diagnosis and Testing
* អាការៈរោគជំងឺគ្រុនចៃតុកកែខ្សាច់ឬ ចៃសត្វខាំ គឺស្រដៀងនិងជំងឺផ្សេងទៀត។ The symptoms of scrub typhus are similar to symptoms of many other diseases.
ប្រសិនបើពេលថ្មីេនះអ្នកបានធ្វើដំណើរទៅទីកន្លែងណា សូមប្រាប់អ្នកផ្តល់សេវាសុខភាពនូវកន្លែងដែលអ្នកបានទៅ។ If you have recently traveled, tell your health care provider where and when you traveled.
អ្នកផ្តល់សេវាសុខភាពនិងធ្វើតេស្តិ៍ឈាមរកជំងឺគ្រុនចៃតុកកែខ្សាច់ឬ ចៃសត្វខាំ ឬជំងឺផ្សេងទៀត។
* Your health care provider may order blood tests to look for scrub typhus or other diseases.
តេស្តិ៍ពីមន្ទីរពិសោធន៍និងរបាយការណ៍អាចសុីពេលយូរហូតដល់ច្រើនសប្តាហ៍ ដូច្នេះ អ្នកផ្តល់សេវាសុខភាពអាចឱ្យថ្នាំព្យាបាលមុនលទ្ធផលតេស្តិ៍ចេញពីមន្ទីរពិសោធន៍។
* Laboratory testing and reporting of results can take several weeks, so your health care provider may start treatment before results are available.
ការព្យាបាល Treatment
* ជំងឺគ្រុនចៃតុកកែខ្សាច់ ឬ ចៃសត្វខាំ ត្រូវព្យាបាលថ្នាំអង់ទីបាយូទិច ឈ្មោះ Doxycycline។ លេប ថ្នាំ doxycycline លេខ ២០០ មីលីក្រាម មួយដងហើយ មួយគ្រាប់ មួយថ្ងៃពីរដងលេខ១០០ មីលីក្រាម រយៈ៧ថ្ងៃ។
* Scrub typhus should be treated with the antibiotic doxycycline.
* ថ្នាំ Doxycycline អាចប្រើទៅលើមនុស្សគ្រប់វ័យ មិនថាចាស់ក្មេង can be used in persons of any age.
អ្នកជំងឺដែលត្រូវគេព្យាបាល ថ្នាំ doxycyclineជាធម្មតា ឆាប់ជា។
* People who are treated early with doxycycline usually recover quickly.
សូមចំណាំ ៖ ជំងឺនេះ លេបថ្នាំ Tetracycline ក៍បានដែរ តែសូមកុំឱ្យកុមារ ក្មេង និង ស្រ្តីមានផ្ទៃពោះ លេប Tetracycline ព្រោះវាធ្វើឱ្យធ្មេញខ្មៅ ។ បើលេបថ្នាំ Tetracycline ហាមផឹកទឹកដោះគោ ព្រោះធ្វើឱ្យថ្នាំមិនរលាយ។