Back at the Ashram, Upasaka
Chanrith had completed the path of maybe 450m through the access land up, connecting the common societies with the 'Parithana', the 'wild' and it's ways, in a pleasing and proper way.
Atma finds it's much worthy to share more about the merits done by many here, as soon as space found and meanwhile shars Nyom's dedication he sended via SM (inmost eloquent and skilled way, good to translate later)
ខ្ញុំ ព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះអង្គម្ចាស់គ្រប់ព្រះអង្គ និង
សូមជំរាបសួរ ពុទ្ធបរិស័ទទាំងអស់
ខ្ញុំព្រះករុណា ខ្ញុំបាទ សូមពិតប្រគេន ដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងសូមជម្រាបជូនពុទ្ធបរិស័ទទាំងអស់ថា ការកសាងផ្លូវនៅអាស្រមថ្មទូក
ភូមិស្រែកិន ស្រុកឱរ៉ាល់ បានរួចរាល់ ចប់សព្វគ្រប់ជាស្ថាពរ នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៣។ ការកសាងផ្លូវនេះបានចំណាយអស់ទឹកប្រាក់
សរុប 2.249,10 ដុល្លា និងប្រើប្រាស់អស់រយៈពេល 28 ថ្ងៃ។
ប្រាក់សម្រាប់ចំណាយក្នងការកសាងផ្លូវនេះ បានមកពីការចូលរួមដោយសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទ ដែលមានរាយនាមក្នុងតារាង ដែលមានភ្ជាប់ជូនខាងក្រោម។
ដោយសព្វថ្ងៃព្រះអង្គម្ចាស់ (លោកតា) មិនទាន់វិលមកអាស្រមវិញ ដូចច្នេះសូមពុទ្ធបរិស័ទទាំងអស់ ជាម្ចាស់ទាន តាមរយៈសំណេរនេះ ត្រេកអរលំអោនកាយ
ប្រកាសបវរណាប្រគេននូវគរុភ័ណ្ឌនេះ ដល់ព្រះសង្ឃ ជាមួយខ្ញុំបាទដូចខាងក្រោម៖
បពិត្រព្រះគម្តែងសង្ឃដ៍ចម្រើន យើងខ្ញុំព្រះករុណាទាំងអស់គ្នា មានសទ្ធាជ្រះថ្លា បានចាត់ចែងកសាងផ្លូវ នៅអាស្រមថ្មទូក ភូមិស្រែកិន ស្រុកឱរ៉ាល់
បានចប់រួចរាល់ជាស្ថាពរ ហើយសូមវេរប្រគេនផ្លូវនេះចំពោះព្រះសង្ឃ ពិត្រព្រះសង្ឃដ៍ចម្រើន សូមព្រះសង្ឃទទួលយកនូវគរុភណ្ឌនេះ សម្រាប់ប្រើប្រាស់
ដោយក្តីអនុគ្រោះ ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខរួចចាកទុក្ខ ដល់លោកអ្នកដ៍មានគុណទាំងឡាយ មានមាតាបីតាជាដើមផង
ដល់ញាតិទាំងឡាយផង ដល់យើងខ្ញុំព្រះករុណាទាំងអស់គ្នាផង អស់កាលជាអង្វែងទៅហោង។
អស់វារៈពីរដងផង អស់វារៈបីដងផង។
សូមអនុមោទនា !
ឧបាសក ច័ន្ទរិទ្ធ
បញ្ជីពុទ្ធបរិស័ទចូលរួមកសាងផ្លូវ នៅអាស្រមថ្មទូក ភូមិស្រែកិន [...]
[/duote]